logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនចាស់ជរា ទីទ័លក្រ និងកុមារកំព្រា ក្នុងស្រុកស្វាយទាប និងស្រុករំដួល
50
28-September-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃសុក្រ ០៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងបរិវេណអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ: កម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនចាស់ជរា ទីទ័លក្រ និងកុមារកំព្រា ចំនួន ៧៧គ្រួសារ រួមមាន ចាស់ជរា ៥១គ្រួសារ ទីទ័លក្រ ២៥គ្រួសារ និងកុមារកំព្រា ១គ្រួសារ មកពីឃុំ ចំនួន ៩ ក្នុងស្រុកស្វាយទាប ។

នាព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយនៅស្រុកស្វាយទាប ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ: កម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក៏បានបន្តចុះជួប សំណេះសំណាល និងចែកអំណោយជូនចាស់ជរា ទីទ័លក្រ និងកុមារកំព្រា ចំនួន ១២១គ្រួសារ រួមមាន ចាស់ជរា ៦៤គ្រួសារ ទីទ័លក្រ ៥៤គ្រួសារ និងជនពិការ ៣គ្រួសារ មកពីឃុំ ចំនួន ១០ ក្នុងស្រុករំដួល ដែលប្រារព្ធធ្វើនៅក្នុងបរិវេណអនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួល ។

អំណោយដែលចែកជូន ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គីឡូក្រាម ត្រីខកំប៉ុង ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ មី ១កេស កន្ទេល ១ ឃីត ១កញ្ចប់ ( ភួយ១ មុង១ សារ៉ុង១ និងក្រមា១) និងថវិកា ចំនួន ៤០.០០០រៀល ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ