logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ២៥២គ្រួសារ ក្នុងស្រុកជលគិរី
46
28-September-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា សំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គុយ សុផល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ ក្នុងពីធីចែកអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ២៥២គ្រួសារ ក្នុងស្រុកជលគិរី។

ក្នុងឱកាសនេះផងដែរ សម្តេចបានពាំនាំសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលផ្តាំផ្ញើឱ្យគិតគូរពីការថែទាំសុខភាព ការហូបស្អាត រស់នៅស្អាត មានអនាម័យ គេងក្នុងមុងជានិច្ច ជៀសវាងការកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ សូមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះក្មេងៗ ព្រោះរដូវនេះជារដូវវស្សា ក្មេងៗប្រឈមនិងការគ្រោះថ្មាក់ដោយសារលង់ទឹកណាស់ និងត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍ ដោយគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ ៕

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ