រដ្ឋបាលខេត្តខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អនុម័ត​នូវរបៀបវារៈសំខាន់ៗចំនួន៣ និង​ដោះ​ស្រាយនូវបញ្ហាផ្សេងៗ
July 13, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តក្រចេះបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អនុម័ត​នូវរបៀបវារៈសំខាន់ៗចំនួន៣ និងដោះស្រាយនូវបញ្ហាផ្សេងៗក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ី​យ៉ែ​ម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលខេត្តស្តីទី ។

របៀបវារៈសំខាន់ទាំង៣ រួមមានស្ដីពីការផ្លាស់ប្ដូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ  និង ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត។ ព្រ​ម​ទាំងពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ស្តីពីការអនុវត្តការងាររ​​បស់រដ្ឋបា​លខេត្តក្រចេះ ជាមួយគ្នានោះកិច្ចប្រជុំពិនិត្យ និងអនុម័តសេចក្តីព្រាងស្ដីពីការរៀបចំគម្រោងចំណូល ចំណា​យថវិការដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាខេត្តក្រចេះប្រការទទួលស្គាល់ឯកឧត្តម ប៊ី ជា ជាសមាជិកក្រុ​ម​ប្រឹក្សា​ខេ​ត្តក្រចេះ ជំនួសឯកឧត្តម ឌួ សួស្ដី ដោយមូលហេតុទទួលមរណៈភាព។

យោងតាមរបាយការណ៍សង្ខេបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្ត ចំពោះ​​វិស័យសុខាភិបាល អ្នកដែលបានយកវត្ថុវិភាគសំណាករកមេរោគកូវីដ១៩ចំនួន ១៣២៦៧នាក់ ជា​លទ្ធ​​​​ផលអវិជ្ជមានចំនួន ១២៧៤៧នាក់ និងអវិជ្ជមានចំនួន ៥២០នាក់ ដោយឡែកចំ​ពោះការ​ងារ​ក​សិ​កម្ម -សម្រេចការភ្ជួររាស់ដីស្រែវស្សាចំនួន ១៣៩៧១ ហិតា ស្មើនឹង៣៤,៩២% នៃផែនការ៤០.០០០​ហ.ត ច្រើ​នជាងឆ្នាំមុនចំនួន ១៨២ហ.ត សម្រេចការភ្ជួររាស់ដីដាំដំណាំសាក់វប្បកម្មរដូវវស្សាចំនួន ២១១២​ហ.ត ស្មើនឹង១០៤,៦០% នៃផែនការ ២០០០ហ.ត ច្រើនជាងឆ្នាំមុនចំនួន ១៣២ហ.ត។

ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តបានក្រើនរំលឹក ណែនាំដល់រដ្ឋបាលក្រុង រួមនិងមន្ទីរ​វិស័យ​​ពាក់ព័ន្ធ សូមចូលរួមសំអាតថែរក្សាអនាម័យ បរិស្ថាន តាមដងផ្លូវជាពិសេសការ​វេចខ្ចប់ទុក​ដាក់​សំរាមឲ្យបានត្រឹមត្រូវ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ