logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមខេត្ត
62
13-July-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជាមួយឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត ឯកឧត្តម ពេជ្រ ជីវ័ន និងឯកឧត្តម ឡុង ប៊ុន្មី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មកពីវិទ្យាល័យរស្មីសាមគ្គី វិទ្យាល័យព្រែកក្របៅ និងវិទ្យាល័យឈើទាល ក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដែលមានចំនួនសរុប ១៥៧នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ និងពាំនាំផ្តាំផ្ញើសួរសុខទុក្ខសេចក្តីនឹករលឹកពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ ព្រមទាំងវាយតម្លៃកោតសរសើរដល់ក្រុមការងារមន្ត្រីសាខា អនុសាខាស្រុក ជាពិសេស គឺមន្ទីរអប់រំដែលបានសម្របសម្រួលការជួបជុំបំពាក់ឯកសណ្ឋាននាពេលនេះ។

សូមបញ្ជាក់ថា ក្មួយៗត្រូវធ្វើជាគំរូល្អ តាមរយៈការបង្ហាញពីសកម្មភាពមនុស្សធម៌ និងគុណធម៌ ជាមួយនឹងឱកាសក្នុងការបញ្ចេញសមត្ថភាព ទេពកោសល្យរៀងៗខ្លួន ទទួលបានលទ្ធផលល្អ កេរ្តិ៍ឈ្មោះល្អ ដែលអាចរួមចំណែកកសាងសង្គមជាតិ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្ដម ក៏បានស្នើឱ្យក្មួយៗធ្វើជាគំរូល្អ ដោយទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន ការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍ ធានាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីកម្ពុជាបន្តនិរន្តភាពសង្គមសេដ្ឋកិច្ច ជាមួយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ