ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវា ឆ្នាំ២០២២
July 13, 2022 អ្នកទស្សនា :

មណ្ឌលគិរី៖ ដើម្បីកែលំអសោភ័ណភាពនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះ ក្រមុំ ឱ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទខេត្ត បានរៀបចំប្រារព្ធ «បុណ្យរុក្ខទិវា» ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រីសមាជិ​កក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត យុវជន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា ៣០០នាក់ ដែលប្រព្រឹត្តទៅនៅ​បរិវេណ​មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការរៀបចំបុណ្យ រុក្ខទិវា ៩ កក្កដា ក្នុង​គោល​បំណងបំផុសស្មារតីដល់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃ​ឈើ និងការគ្រប់គ្រងបរិស្ថាន ចូលរួមរក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវ​ជ្រាវ ប្រព័ន្ធការពារដីជម្រាល និងជីវចម្រុះ។ ជាមួយគ្នានោះ ក៏ជាព្រឹត្តិការណ៍លើកកម្ពស់ការយល់​ដឹងដល់​ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃធនធានធម្មជាតិ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់ ដាក់អន្ទាក់សត្វដោយខុសច្បាប់ផងដែរ។ ឯកឧត្តម បន្តថា ពិធីបុណ្យ " រុក្ខទិវា " គឺជាទិវាបំផុសចលនា​ដាំដុះដើមឈើ ដែលជាប្រពៃណីដ៏ល្អផូរផង់ របស់ព្រះរាជាណាចក្រកម្ពុជា។ ទិវានេះ មានចាប់តាំងពី "សម័យសង្គមរាស្រ្តនិយម" ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ តាំងពីឆ្នាំ១៩៥២ រហូតមក។

ឯកឧត្តម បានសំណូមពរដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារធនធាន​ធម្មជាតិ នៅបរិវេណភ្នំដោះក្រមុំនេះ ដែលជាកន្លែងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះ​ក្រមុំ និងជាកន្លែងគោរពសក្ការៈបូជារបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស បងប្អូនជនជាតិដើមភាគតិច​នៅ​ខេត្តមណ្ឌលគិរី ដែលមានតាំងពីដើម រហូតមកដល់ពេលនេះ ហើយយើងនឹងខិតខំបន្តថែរក្សាភ្នំដោះក្រមុំនេះ ឱ្យបានគង់វង្សទុកសម្រាបកូនចៅជំនាន់ក្រោ​យៗទៀ​ត​។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្នុងឱកាសពិ​ធី​បុ​ណ្យ​​​រុក្ខទិ​វានៅខេត្តមណ្ឌលគិរី ឆ្នាំ២០២២នេះ ដោយមានការសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាល​ក្រុងសែនមនោរម្យ និងមន្ទីរវប្បធម៌ បានសម្រេចកំណត់យកទីតាំង នៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជន​ជាតិដើ​មភាគតិច ភ្នំដោះក្រមុំ ដើម្បីរៀបចំពិធីរុក្ខទិវាថ្នាក់ខេត្តនាពេលនេះ ហើយបានជ្រើ​សរើស​យក​កូន​​ឈើស្រល់​ចំនួន ៩៩៩ដើម និងបានដាំតាមដងផ្លូវ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធ​ម៌ជនជាតិដើម​ភាគ​​តិចភ្នំដោះក្រមុំ នូវប្រភេទកូនឈើចម្រុះ សរុបចំនួន១២៥០ដើម ក្នុងនោះ មានកូនឈើ ដើមកា​ក់​មា​ស៥០ដើម គ្រែលឿង១០០ដើម ព្រីយ៉ាថង១០០ដើម ដើមសាគូរ៉ា ២០០ដើម ភំភួង៣០០ដើម ដើម​ផ្កាក្រដាស១០០ដើម ដើមផ្កាព្រិល២០០ដើម ដើមក្ងោកខ្មែរ២០០ដើម សម្រាប់ដាំក្នុង​ពិធីរុក្ខទិ​វានេះ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ