ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុង​វិបត្តិសុខភាព និងមនុស្សធម៌»
July 13, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ មាន​ប្រារព្ធ​ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុង​វិបត្តិសុខភាព និងមនុស្សធម៌» ក្រោមអធិបតីភាព ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ​គ្រឿងញៀនខេត្ត​ក្រចេះ ដោយមានការអញ្ជើញចូលរួមពី ប្រធានសាលាដំបូង អយ្យការអមសាលាដំបូងខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស..យ.ក និង ប្រជាពលរដ្ឋផងដែល។

តាមរបាយការណ៍របស់ លោកឧត្តមសេនីយ៏ត្រី បិត សាវ៉ាង ស្នងការរង និងជាអនុប្រធានអចិន្រ្តៃយ៏ លេ​​ខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានបញ្ជាក់ថា៖ ជាលទ្ធផល នៅក្នុង​ឆមា​សទី១ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចជំនាញបាន -ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៣៤ករណីចាប់ឃាត់ខ្លួនជនសង្ស័យសរុប ចំនួន ៦៥នាក់ ស្រី០៤នាក់ ក្នុងនោះបង្ក្រាបដោ​យ​នគរបាល​ចំនួន ៣១ករណី និងបង្ក្រាបដោយ អាវុធហត្ថចំនួន ០៣ករណ៍-ចាប់យកគ្រឿងញៀន​ប្រភេទមេ​តំ​ហ្វេ​តា​​​មីន(ICE) ក្រាមម្សៅ សរុបចំនួន១៥៤កញ្ចប់ ទម្ងន់ស្មើ៣១៥.៩២ក្រាម -ធ្វើការចាប់យក​មធ្យោ​បា​យ​ប្រព្រឹត្តបទល្មើស មានរថយន្តចំនួន ០២គ្រឿង, ម៉ូតូចំនួន១៨គ្រឿង,ទូរស័ព្ទចំនួន ៤៧គ្រឿង, អាវុ​ធ​កែច្នៃ ០៧ដើម និងសំភារៈផ្សេងៗ មួយចំនួនទៀត និងធ្វើការព្យាបាល ស្តារនីតិសម្បទា ធ្វើសមាហរ​ណ​កម្ម  នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលក្រចេះឱកាសថ្មី ទទួលយកជនរងគ្រោះ​មក​ធ្វើកា​រអប់រំ ព្យាបាលសរុបចំនួន៥៩នាក់-បានធ្វើការព្យាបាលឱ្យជាសះស្បើយ និងធ្វើសមាហរណកម្ម​ទៅសហ​គ​​មន៏វិញ មានចំនួន ៥៨នាក់ -ជនរងគ្រោះដែលកំពុងស្នាក់នៅព្យាបាលបន្តនៅក្នុងមជ្ឈម​ណ្ឌល​មានចំនួន ៥២នាក់ ។

 

ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តបានមានប្រសាសន៏ថា៖ គ្រឿងញៀនបំផ្លាញសង្គម តម្រូវ​ឱ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមទាំងអស់គ្នាដើម្បីសហគមន៍មានសុវត្ថិភាព បង្ការ បង្រ្កាប ព្យាបាលអ្ន​កញៀនគ្រឿងញៀន សិស្សនុសិស្ស ប្រជាពលរដ្ឋត្រូវរាយការណ៍ទៅសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន ហើយអ្នកពាក់ព័ន្ធនិងការជួញដូរ ចរាចរ ចែកចាយគ្រឿងញៀន ត្រូវផ្តន្ទាទោស តាមច្បាប់ដោយមិន​លើ​​កលែង ធ្ងន់ធ្ងរ និងអំពាវនាវដល់អ្នកពាក់ព័ន្ធ ទាំងអស់ត្រូវតែប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អនុវត្ត​នូវវិធានការទាំង៥ របស់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ឱ្យសកម្មផុល​ផុស តាមពាក្យស្លោក ៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង) និង១រាយការណ៍។

ឯកឧត្តម ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាព្យាបាល សូមចូលរួម និងគាំទ្រដ​ល់​ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដ៏មានសារៈសំខាន់នេះ ព្រោះមានតែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មាតាបិតា អាព្យាបាល ដែលយល់ និងដឹងច្បាស់ពីបញ្ហាដែលបាននឹងកំពុងកើតមាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងគ្រួសាររបស់ខ្លួន ហើយការចូលរួមរបស់បងប្អូន អាចជួយឱ្យយើងឆ្លើ​យ​តប ឬធ្វើអន្តរាគមន៍ ទៅបានរលូនចំបញ្ហា និងមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ