logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកណ្ដាល អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ គ.ក.ស.ក
54
02-July-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល ដោយមានការចូលរួមពី លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល មន្ទីរពាក់ព័ន្ធ និងលោក-លោកស្រី​ ដែលជាប្រធាន គ.ក.ស.ក ក្រុង-ស្រុក ផងដែរ។

នាឱកាសនោះដែរ លោកជំទាវ នួន នារតី បានបញ្ជាក់ថា បើទោះបីជា គ.ក.ស.ក គ្រប់លំដាប់ថ្នាក់សម្រេចបាននូវលទ្ធផលការងារបានច្រើន និងល្អយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខ្វះខាត់តិចតួច ដែលតម្រូវឱ្យសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នា ដើម្បីរកនូវដំណោះស្រាយទៅលើចំណុចខ្វះខាតទាំងនោះ ឱ្យបានទាន់ពេលវេលា ពីព្រោះគោលបំណងដ៏សំខាន់បំផុត ក្នុងកិច្ចប្រជុំនេះ គឺរៀបចំឡើងដើម្បីត្រួតពិនិត្យទៅលើសមិទ្ធិផលការងារដែលសម្រេចបាន ស្វែងរកបញ្ហាប្រឈមចំណុចខ្វះខាត យកមករួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ ទុកសម្រាប់ជាគន្លឹះក្នុងការអនុវត្តទិសដៅការងារបន្ត ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត ក៏បានស្នើដល់អង្គប្រជុំទាំងមូល សូមរួមគ្នាបញ្ចេញជាមតិយោបល់ ដើម្បីរួមគ្នាកែសម្រួលទៅលើរបាយការណ៍ឆមាសទី១ សំដៅធ្វើឱ្យរបាយការណ៍នេះ កាន់តែមានភាពត្រឹមត្រូវ ខ្លីហើយច្បាស់លាស់ បំពេញចំណុចខ្វះខាត់បានគ្រប់ជ្រុងជ្រោយ។

សូមជម្រាបថា ក្នុងទិសដៅការងារឆមាសបន្តបន្ទាប់នេះគឺ គ.ក.ស.ក ខេត្តកណ្ដាល នឹងត្រៀមរៀបចំវេទិការផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការចិញ្ចឹមកូនបែបវិជ្ជមាន ការបំបែកកូនចេញពីគ្រួសារ ដោយមិនចាំបាច់។ ត្រៀមរៀបចំវគ្គតម្រង់ទិស ស្តីពីតួនាទីភារកិច្ច គ.ក.ស.ក ក្រុង/ស្រុក គ.ក.ស.ក ឃុំ/សង្កាត់ ក្នុងការលើកកម្ពស់សេវាសង្គម៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ