logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក
33
16-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថី សម្តេច តេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីបានលើកដាក់លើបល្ល័ង្ករួចរាល់។

រូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀត ដែល ត្រូវបានកសាងរួចរាល់ដាក់ឱ្យដំណើរការនៅលើទឹកដីនៃខេត្តព្រះសីហនុហើយបានទាក់ទាញនូវ ចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញ មកទស្សនា និងថតផ្តិតយករូបភាពយ៉ាង ច្រើនកុះករនាពេលបច្ចុប្បន្ន។

សូមជម្រាបជូនថា រូបសំណាកព្រះស្កន្ទគង់លើក្ងោក ធ្វើពីស្ពាន់ទម្ងន់១៥តោន ព្រះនេត្រធ្វើពីត្បូងនិល ព្រះហស្ថស្តាំកាន់ត្រីសូរ ព្រះហស្ថឆ្វេងកាន់ឈូក មានកម្ពស់ សរុបប្រមាណ១៤ម៉ែត្រ ក្នុងនោះរូប សំណាកព្រះស្កន្ទមានកម្ពស់៧ម៉ែត្រ និងបល្ល័ង្កកម្ពស់៧ម៉ែត្រ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ