logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
55
23-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកោះកុង បានប្រារព្ធពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។

លោក អភិបាលខេត្តស្តីទី បានលើកឡើងថា ក្នុងនាមអាជ្ញាធរ គឺបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ដែលធ្វើសកម្មភាពនៅខេត្តកោះកុង ជាមួយគ្នានេះ យើងតែងតែបានណែនាំមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ក្នុងការសម្របសម្រួល និងការពារសុខសុវត្ថិភាពជូនគណបក្សនយោបាយទាំងអស់  ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។

លោកអភិបាលខេត្តស្តីទី បានថ្លែងអំណរគុណដល់មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងគណបក្សនយោបាយទាំងអស់ ដែលរក្សាបាននូវសាមគ្គីភាព ឯកភាព និងសេចក្ដីថ្លៃថ្នូរ ក្នុងប្រតិបត្តិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូនសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពគួរជាទីមោទនៈ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ