ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពការកាយស្ដារអូរប្រឡាយ​នៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ
June 23, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពការកាយស្ដារអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសី ហនុ ចាប់ពីអង្គការម្លប់តាប៉ាងរហូតដល់អាងចម្រោះទឹកកខ្វក់១៦ហិកតាមានប្រវែង១៨០០ម៉ែត្រ ដោយ​ប្រើប្រាស់គ្រឿងចក្រចំនួន ៣គ្រឿង ហើយកាយស្តាររយៈពេល២០ថ្ងៃមានអាចម៍ដីប្រមាណ១ ម៉ឺនម៉ែត្រគីប។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រូវកាយស្តារប្រព័ន្ធអូរ ប្រឡាយ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុឱ្យបានជាប្រចាំ ដើម្បីបញ្ចៀសការជន់លិចដោ យជំនន់ទឹក ភ្លៀងនៅរដូវវស្សា។ ចំពោះទីតាំងណាដែលយើងអាចកាយស្តារបានត្រូវដាក់គ្រឿងចក្រចុះកាយ បើក មុខទឹកឱ្យបានធំទូលាយទៅតាមនិយាមកា ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថានៅពេលភ្លៀងទឹកភ្លៀងបានហូរនាំយកដីខ្សាច់ចាក់ចូលក្នុងអូរ ប្រឡាយ ប្រសិនបើយើងមិនមានវិធានការស្តារនោះទេ នឹងធ្វើឱ្យចរន្តទឹកហូរមិនបានលឿនដែលអាច បង្កជាជំនន់ទឹកភ្លៀង។ ទន្ទឹមនោះឯកឧត្តម បានក្រើនរំលឹកប្រជាពលរដ្ឋរស់នៅជាប់តាមអូរ ប្រឡាយ ទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់សំរាម ដែលបានប្រើប្រាស់ហើយឱ្យបានត្រឹមត្រូវចៀសវាងបោះចោលពាសវាលពាសកាល ធ្វើឱ្យទឹកហូរនាំ ចូលអូរប្រឡាយបង្កការកកស្ទះផ្លូវទឹកហូរនាំឱ្យមានការជន់លិច៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ