logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិតីក្នុងពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ក្រោមប្រធានបទ “ថែទាំពិភពលោក ដើម្បីសុខភាព”
68
23-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង» នៅបរិវេណវត្តហប់ ស្ថិតនៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍លើកឡើងថា ប្រារព្ធធ្វើទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២២នេះ ក្រោមប្រធានបទ “ថែទាំភពផែនដី ដើម្បីសុខភាពយើង” ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ ជាពិសេសក្មេងៗជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី អំពីទំនាក់ទំនងរវាងសុខភាពនៃភពផែនដី និងសុខភាពរបស់មនុស្សជាតិ ដែលជម្រុញឱ្យយើងទាំងអស់គ្នាពិចារណាចំពោះការអនុវត្តសកម្មភាពដ៏ត្រឹមត្រូវ ក្នុងការរស់នៅប្រចាំថ្ងៃ ដែលមានផលប្រយោជន៍មិនត្រឹមតែកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់យើងប៉ុណ្ណោះ ប៉ុន្តែថែមទាំងថែទាំ និងសង្គ្រោះភពផែនដីដែលកំពុងស្ថិតនៅក្រោមការគំរាមកំហែងរបស់មនុស្ស តាមរយៈការធ្វើអាជីវកម្ម ផលិតកម្មហួសការកំណត់។

ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា ទិវានេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ពន្ញាក់ស្មារតីរបស់យើងទាំងអស់ ឱ្យគិតគូរអំពីផលវិបាក នៃការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត មិនមាននិរន្តរភាព ដែលប៉ះពាល់ដល់បរិស្ថានពិភពផែនដីយើង ក៏ដូចជាសុខភាពរបស់យើងទាំងអស់គ្នា ព្រមទាំងផ្តល់នូវទស្សនទាន នៃការជ្រើសទិញ និងប្រើប្រាស់សម្ភារៈណា ដែលអាចប្រើប្រាស់បានច្រើនដង និងអាចកែច្នៃទ្បើងវិញបាន ដើម្បីកាត់បន្ថយការបញ្ចេញ បរិមាណសំណល់ដែលបំពុលទឹក ដី ខ្យល់ដែលស្ថិតនៅជុំវិញយើង ជាពិសេស ការគ្រប់គ្រងអនាម័យ និងការសម្អាតនៅតាមទីប្រជុំជន ក្រុង ស្រុក និងសង្កាត់ តាមរយៈការប្រមូលសំរាម និងស្តុកសំរាមនៅទីលានចាក់សំរាម ដើម្បីសុខភាព និងសុខមាលភាពរបស់យើងទាំងអស់គ្នា។

ជាចុងក្រោយ ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ទៅតាមការជូនដំណឹងរបស់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត១៩។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ