logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័តលទ្ធផលសកម្មភាពការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ដ
37
06-May-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត  មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត , លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ និងប្រធានអង្គភាពនៃសាលាខេត្ត ការិយាល័យលេខាធិការក្រុមប្រឹក្សា និងការិយាល័យសរុបនិងព័ត៌មាននៃសាលាខេត្ត មានចំនួន៣៥រូប(ស្រ្តី៥រូប)។

ក្នុងនោះដែរ ក៏មានវត្តមានចូលរួមពី ស្នងការនគរបាលខេត្ត, មេបញ្ជាការរងកងរាជអាវុធហត្ថ, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សាក្រុង ស្រុក និងលោកអភិបាលក្រុង ស្រុក មានចំនួន ៥១រូប (ស្រ្តី៣រូប) សរុបរួមចំនួន៨៦ រូបតាមប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង (Zoom)។

កិច្ចប្រជុំសាមញ្ញរបស់ក្រុប្រឹក្សាខេត្ត បានពិនិត្យ និងអនុម័តខ្លឹមសាររបៀបវារៈដូចខាងក្រោម៖

១-កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

២-របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត

៣-គម្រោងវិនិយោគជាអាទិភាពគ្រោងប្រើប្រាស់ថវិការដ្ឋបាលខេត្ត សម្រាប់រៀចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត និង

៤-បញ្ហាផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ