ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តខែឧសភា ឆ្នាំ២០២២

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំមេគង្គសាលាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ស.ស.យ.ក ដែលបានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដល់ក្នុងមូលដ្ឋានដែលបានអាក់ខានចាក់ ដើម្បីទទួលបានប្រព័ន្ធការពារភាពសុំាទៅនឹងជំងឺកូវីដ-១៩ទៅតាមដូសនីមួយៗ ដើម្បីបានប្រកបមុខរបរអាជីវកម្ម លើកស្ទួយជីវភាពប្រចាំថ្ងៃ និងបន្តជម្រុញដល់បងប្អូនប្រជាពលរដ្ឋសូមឲ្យបន្តចូលរួមទទួលយកការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ 

ឯកឧត្តម អភិបាលខេត្តបានបន្តថា ៖  តបតាមអនុសាសន៍របស់សម្តេចតេជោ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺសូមផ្តោតទៅលើក្រុមសិស្សនិស្សិត និងសិស្សានុសិស្ស ដែលមានការអាក់ខានដោយការសិក្សា និងនៅទីកន្លែងជួបជុំគ្នាច្រើន ដូច្នេះសូមមន្ទីរអប់រំចុះធ្វើការស្រង់ស្ថិតិនិស្សិត និងសិស្សានុសិស្សដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញ ដើម្បីឲ្យក្រុមគ្រូពេទ្យចុះចាក់ជូនឲ្យបានទាន់គ្នាទៅតាមប្រភេទដូសទាំងនោះ។ 
 
ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការតឹងរឹងក្នុងការពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ នេះគឺជាចំនុចសំខាន់សម្រាប់ត្រៀមនៅពេលបើកយុទ្ធនាការឃោសនា និងនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាមុខនេះ។ ហើយការងារសណ្តាប់ធ្នាប់សាធារណ: នៅទីតាំងផ្សារអាជីវករលក់ដូរ អាជ្ញាធរត្រូវចុះពិនិត្យទីតាំង និងរៀបចំឲ្យមានសណ្តាប់ធ្នាប់រៀបរយ និងសុំឲ្យបងប្អូនអាវជីករចូលរួមគោរពតាមការណែនាំរបស់អាជ្ញាធរ ដើម្បីកុំឲ្យមានការកកស្ទះសម្រាប់ទិញលក់ និងសម្រាប់ជួយសង្គ្រោះជាយក្សថាហេតុ-ការងារចរាចរណ៍ សូមពង្រឹងការផ្សព្វផ្សាយ និងចុះពង្រឹងការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់-ជម្រុញដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងការតាមដានត្រួតពិនិត្យក្តាប់មុខសញ្ញាជួញដូរគ្រឿងញៀន ដើម្បីបន្តដល់ការចាប់ឃាត់ខ្លួនមេធំចែកចាយ និងត្រូវត្រួតពិនិត្យតាមដាន និងហាមឃាត់មុខសញ្ញាដែលចូលកាប់ទន្រ្ទានដីគម្រប់ព្រៃអភិរក្សរបស់រដ្ឋធ្វើជាកម្មសិទ្ធ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ