logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា ពិនិត្យផ្ទៀងផ្ទាត់លើចំណីផ្លូវ អូរ ប្រឡាយ ព្រែក ស្ថិតនៅភូមិបឹងឃុនឆាង និងភូមិស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
74
15-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា ពិនិត្យផ្ទៀងផ្ទាត់លើចំណីផ្លូវ អូរ ប្រឡាយ ព្រែក ស្ថិតនៅភូមិបឹងឃុនឆាង និងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកអភិបាលរង បានលើកឡើងថាកន្លងមករដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ ក្នុងកាពិនិត្យផ្ទៀងផ្ទាត់លើចំណីផ្លូវ អូរ ប្រឡាយ ព្រែក នៅក្នុងក្រុងខេមរភូមិន្ទ។

ជាក់ស្តែងថ្ងៃនេះ លោកអភិបាលរងបានមានប្រសាសន៍បន្ថែមទៀតថា សូមមន្ត្រីជំនាញទាំងអស់ ពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់បំផុត ចំពោះចំណីផ្លូវ អូរ ប្រឡាយ ព្រែក ដែលស្ថិតនៅភូមិបឹងឃុនឆាង និងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីកែសម្រួល និងកែលម្អ ដើម្បីបញ្ជៀសទឹកក្នុងរដូវវស្សា ព្រមទាំងពិនិត្យឱ្យល្អិតល្អន់ចំពោះដីចំណីផ្លូវកុំឱ្យមានការបំពាន និងទុកឱ្យបញ្ហាកើតឡើងររ៉ៃ ត្រូវតែដោះស្រាយឱ្យទាន់ពេលវេលា និងយកចិត្តទុកដាក់បំផុត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ