logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងដាក់ចេញនូវផែនការនានា ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ
45
11-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងដាក់ចេញនូវផែនការនានា ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។

បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ និងលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះ រួចមក ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយស្មោះត្រង់ត្រឹមត្រូវ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានដាក់ចេញនូវផែនការមួយចំនួន ដើម្បីធ្វើការឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងបានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈត្រូវពង្រឹងការងារ ភូមិ ឃុំ មានសុវត្ថិភាពឱ្យបានម៉ឹងម៉ាត់ បង្រ្កាបល្បែងស៊ីសង បញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់បណ្តាមន្ទីរពាក់ព័ន្ធមួយចំនួន ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យបានល្អប្រសើរពិសេសត្រូវពន្លឿនការងារដីធ្លី ការងារកសិកម្ម ដើម្បីផលប្រយោជន៍រួមពិសេសផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន និងពង្រឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពឱ្យបានល្អប្រសើរ ពិសេសរក្សាឱ្យបានសន្តិភាពជូនសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អភិបាលក្រុង-ស្រុក ទាំង១១ ត្រូវផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញដូសទី៥ ដើម្បីបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង និងពេលវេលា ដែលរដ្ឋបាលខេត្តបានកំណត់ នាពេលកន្លងមក និងបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានគ្រប់ៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ