ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ ក្នុងស្រុកមង្គលបូរី
June 10, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី០៩ មិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី បានអញ្ជើញសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ ស្ថិតនៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាខេត្ត។

ជាកិច្ចចាប់ផ្ដើម លោក សាន ឃិត នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត មានរបាយការណ៍ឱ្យដឹងថា នេះជាផ្ទះមនុស្សធម៌ទី ០៨ហើយ ដែលសាខាបានសាងសង់ជូនគ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង ផ្ទះមនុស្សធម៌ទី០៨ សាងសង់ជូនលោកស្រី វឿន សារឿង អាយុ ៥០ឆ្នាំ ជាស្រ្តីម៉េមាយក្រីក្រ មានបន្ទុកគ្រួសារចំនួន ០៦នាក់ ស្រី ០៥នាក់ រស់នៅភូមិ អូរស្ងួត ឃុំអូរប្រាសាទ  ស្រុកមង្គលបូរី ផ្ទះមានបណ្តោយ០៧ម៉ែត្រ ទទឹង ០៤ម៉ែត្រដំបូលស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់សាបសង់ផ្ទាល់ដី (ផ្ទះតៀម) ដោយឡែកនៅក្នុងផ្ទះទី០៨នេះ សាខាបានសាងសង់បង្គន់អនាម័យជូនមួយខ្នងផងដែរ ដោយសាខាសង់ផ្នែកបាតក្រោមហើយម្ចាស់ផ្ទះចូលរួមសង់រោងបង្គន់អនាម័យ។   

ការសាងសង់ផ្ទះនេះជាមូលនិធិសាខាផ្ទាល់     ហើយក្នុងពេលជាមួយគ្នានេះដែរសាខាបាននាំមកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនម្ចាស់ផ្ទះ រួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ០២កេស, ត្រីខ ០២យួរ, ទឹកត្រី ០១យួរ, ធុងទឹកជ័រចំណុះ ៦០លីត្រ០១, តង់ប្លាស្ទីក ០១ផ្ទាំង, កន្ទេលជ័រ ០១, ឆ្នាំង ០២, ចាន ០៥, ស្លាបព្រា ០៥, មុង ០១, ភួយ ០១, សារុង ០១, ក្រមា ០១, អាវយឺត ០២, ជែលលាងសម្អាតដៃ ០៤ដប,  ដោយឡែកអ្នកចូលរួមទទួលបានសារុង០១, ក្រមា០១ ,និងអាវយឺត ០២ផងដែរ។

សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាល សម្តេច តែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ ទីណាមានទុកលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ