logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតី​ក្នុងពិធី​ប្រកាស​​ចូលកាន់មុខតំណែង អភិបាលរងស្រុក នាយករដ្ឋបាល និងមន្ត្រីរាជការក្នុ​ងរចនាសម្ព័ន្ធ​រដ្ឋ​បាល​ស្រុករមាសហែក
50
10-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតី​ក្នុងពិធី​ប្រកាស​​ចូលកាន់មុខតំណែង អភិបាលរងស្រុក នាយករដ្ឋបាល និងមន្ត្រីរាជការក្នុ​ងរចនាសម្ព័ន្ធ​រដ្ឋ​បាល​ស្រុករមាសហែក ។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមបានជំរុញដល់មន្ត្រីទាំងអស់ក្នុងរដ្ឋបាលស្រុករមាសហែក ត្រូវ​ចូល​រួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនង​ការ​ងារ​ឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ច​គ្រប់​ប្រភេ​ទដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាល​ស្រុក ឲ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួម​លើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ហើយត្រូវ​ចូលរួមបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាប​បទល្មើសនានា​ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនូវការអនុវត្តគោល​នយោបាយ​ភូមិ-ឃុំ មានសុវត្ថិភាពជាដើម។

ឯកឧត្តមបន្តថា ការទប់ស្កាត់ ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋ មក​ធ្វើ​​ជាកម្មសិទ្ធ ឯកជន ឬតាំងលក់ដូរនូវទំនិញ ឬផលិតផលផ្សេងៗទៀត ដែលជាហេតុនាំឲ្យបាត់បង់ សោ​ភ័ណភាពស្រុក ជាពិសេសត្រូវមានវិធានការឲ្យបានតឹងរ៉ឹង ចំពោះជនខិលខូចមួយចំនួន ដែល​មាន​បំណងទន្ទ្រានកាន់កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងដីព្រៃ ដែលជា សម្បត្តិរបស់រដ្ឋ យកមកធ្វើ​ជាកម្មសិទ្ធ​ផ្ទាល់ខ្លួន។

ឯកឧត្តមសង្កត់ធ្ងន់ថា បញ្ហាចម្បងអភិបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវខិតខំបន្តអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ឲ្យបានម៉ឺងម៉ាត់នូវវិធានការរឹតបន្តឹង​ច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតត្រូវចុះជួបផ្ទាល់ជាមួយ​ប្រជាព​ល​រដ្ឋ​ឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយ ឲ្យបានសមស្របទាន់ពេលវេលា និងមានប្រសិទ្ធភាពស្របតាម​អភិក្រ​ម​​​ទាំង៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព ហើយ​រដ្ឋ​បាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យអា​ទិភាពនា​នា​ជា​មួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរ ព្រមទាំងត្រូវយកចិត្តទុកដាក់គាំទ្ររដ្ឋបា​ល​ឃុំឲ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្ត និងសេចក្ដីណែនាំនានា ដើម្បីធានានិរន្តរ៍ភាពកា​រ​ងារ​​ចាប់ពីពេលនេះរហូតដល់ ក្រុមប្រឹក្សាថ្មីចូលកាន់តំណែង ។

សូមបញ្ជាក់ថា លោក ហម ហឿន និងលោក ឈុន ប៉ូលីណា ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៦ ឲ្យ​កាន់មុខតំណែងជាអភិបាលរងស្រុករមាសហែក តាមប្រកាសលេខ១៦៨០ប្រក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០​២២ របស់ក្រសួងមហាផ្ទៃ។ចំណែកលោក គល់ ជោតិ ឋានន្តរសក្ដិក្រមការដើមខ្សែ ថ្នាក់លេ​ខ១​ ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុករមាសហែក តាមប្រកាសលេខ១​៦​៧​៧​ប្រកចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ