logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥នៅមណ្ឌល​ចាក់វ៉ាក់សាំងកូវីដ-១៩ នៃមជ្ឈមណ្ឌលបុរីរំចេក
67
09-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត​បាត់ដំបង បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥ ដោយឥតគិតថ្លៃ ជូនដល់មន្រ្ដីសុខាភិបាលជួរមុខ មន្រ្ដីរាជការស៊ីវិល អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ប្រជាពលរដ្ឋ ដែល​មាន​អាយុចាប់ពី៦០ឆ្នាំឡើង និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយ ដែលមានអាយុ​ចាប់ពី១២ឆ្នាំ​ឡើងនៅ ដែលពិធីបើកយុទ្ធនាការនេះប្រារព្ធនៅក្នុងបរិវេណមជ្ឈមណ្ឌលបុរីរំចេក ភូមិរំចេក៤ សង្កាត់​រតនៈ ក្រុងបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រោមការដឹកនាំ​ដ៏​ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្រោចវ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ជាលទ្ធផល​បានធ្វើឱ្យប្រជាពលរដ្ឋបានរួចគេចពីការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ និងបានគេចផុតពីការ​ឈឺធ្ងន់​ធ្ងរ បន្ទាប់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ និងជាពិសេសបានបង្កលក្ខណៈដល់ប្រជាព​លរដ្ឋ​អាចធ្វើការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥បានដោយរលូន និងគ្មា​ន​ការភ័យខ្លាចពីជំងឺកូវីដ-១៩ ។

ឯកឧត្តម បានធ្វើការណែនាំដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមក្នុង​ការផ្សព្វផ្សាយជូន​ប្រជា​ព​ល​រដ្ឋ​​​គ្រប់ស្រទាប់វណ្ណៈ មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥ ចាប់ពីថ្ងៃ​នេះតទៅ ដោយត្រូវអនុវត្តទៅតាមការណែនាំ ដែលរដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងរួចមកហើយ ដើម្បី​បន្តយុទ្ធនាការទប់ស្កាត់កការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនូ​វ​ជំងឺដ៏កាច​សាហាវនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដូចជា

-មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ)

-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង មោងឫស្សី សង្កែ ថ្មគោល និងសំពៅលូន

-មណ្ឌលសុខភាព

-ផ្សារបុរីរំចេក ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង

-ផ្សារទំនើបភួ ពុយ ស្ថិតនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ