logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៥
53
09-June-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីបើក យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥(ដូសជំរុញ)ជូនដល់មន្ត្រីរាជការជួរមុខក្នុងខេត្ត ស្វាយរៀង  ស្ថិតនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្ត។
អញ្ជើញចូលរួមក្នុងឱកាសនោះមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល រងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ លោក នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធាន អង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យចំណុះ សាលាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា សាលាខេត្ត និងក្រុមគ្រូគេទ្យនៃមន្ទីរពេទ្យ បង្អែកជាច្រើ​ន​រូបទៀត។

មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការគិតគូរដោយ​យក​ចិត្ត​​​​ទុក​ដាក់បំផុតរ​បស់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាកា​រចា​ក់​វ៉ា​ក់សាំ​ងការពារជំងឺកូវីដ-១៩ដូសជំរុញជូនដល់មន្ត្រីរាជការជួមុខ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការ​បង្កើន​ភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព​ខ្ពស់។

ឯកឧត្តមបន្តថា ថ្វីត្បិតស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅកម្ពុជាយើងមិនមានអ្នកឆ្លង ក៏​យើ​ង​មិនត្រូវធ្វេសប្រហែស នោះឡើយ ក្នុងនោះត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលជានិច្ច ជា​ពិសេស​​ត្រូវទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់​តាមដូសនីមួយៗដែលក្រសួងសុខាភិបាលបានណែនាំ ។

ទន្ទឹមនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋមន្ត្រីរាជការទាំងអស់  ដែលមិនទាន់បាន​ចាក់វ៉ាក់​សាំង​ដូសជំរុញ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់ៗគ្នាទៅតាមទីតាំង និង​ពេលវេលាដែលរដ្ឋបាលខេត្តបានកំណត់នាពេលកន្លងមក ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ