logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧទ្យានបច្ចេកវិទ្យាកសិកម្ម
1
01-August-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧទ្យានបច្ចេកវិទ្យាកសិកម្មរបស់មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្ម និរន្តរភាពនិងអាហារូបត្ថម្ភ(Center of Excellence on Sustainable Agricultural Intensification and Nutrition, CE SAIN) ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឧទ្យានបច្ចេកវិទ្យាកសិកម្ម ដ្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការផ្ទេរបច្ចេកវិទ្យាកសិកម្មឲ្យដល់ដៃប្រជាកសិករគឺជាគន្លឹះដ៏សំខាន់សម្រាប់បង្កើនផលិតភាពផលិតផលកសិកម្មឲ្យបានសមស្របទៅតាមនិន្នាការទីផ្សារកសិផលនាពេលបច្ចុប្បន្ន ។ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិកានៃសាកលវិទ្យាល័យបាត់ដំបង បានបញ្ចាក់បន្ថែមថាមជ្ឈមណ្ឌលនេះមិនគ្រាន់តែជាថ្នាលសាបគ្រាប់ពូជធនធានមនុស្សល្អសម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ តែក៏ជាកន្លែងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មសមស្របទៅនិងស្ថានភាពភូមិសាស្រ្ត អាកាសធាតុ ក្នុងខេត្តបាត់ដំបងផងដែរ ។ ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តបាត់ដំបងគឺជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ក្នុងនាមឯកឧត្តមផ្ទាល់ និងថ្នាក់ដឹកនាំ ប្រជាពលទូទាំងខេត្ត មានមោទនភាពជាអនេកដែលអង្គការ USAID សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដុតដៃដុតជើងនាំយកមជ្ឈមណ្ឌលនេះមកដាក់ក្នុងខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិករចង់បានចំណេះដឹង ចំណេះធ្វើ បច្ចេកវិទ្យាថ្មីៗយកទៅអនុវត្តផ្ទាល់ដើម្បីបង្កើនលទ្ធភាពចិញ្ចឹមលើផ្ទៃដីដដែល ។

ប្រភពព័ត៌មាន: សាលាខេត្តបាត់ដំបង (ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ