logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អនុញ្ញាតឱ្យប្រធានអង្គការ (USAID)ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ
44
14-January-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ត្បូងឃ្មុំ)៖ លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិថ្មី (USAID) ប្រចាំនៅកម្ពុជា បានដឹកនាំប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនៅសាលាខេត្តត្បូងឃ្មុំ នាឳកាសនោះ លោកស្រី ណែនស៊ី អ៊ីសលីក បានជម្រាបជូនឯកឧត្តមបណ្ឌិត អភិបាលខេត្តថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជា បានសហការជាមួយដៃគូ អនុវត្តកម្មវិធីផ្សេងៗជាច្រើន ដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ទាំង២៥ខេត្ត-ក្រុង។

លោកស្រី បន្ថែមថា ក្នុងនោះដោយផ្តោតលើការពង្រឹងសិទ្ធិមនុស្ស និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លើកកម្ពស់ផ្នែកសុខភាពនិងអាហារូបត្ថម្ភ គាំទ្រការអប់រំនិងការអភិវឌ្ឍកុមារ បង្កើនផលិតកម្មកសិកម្មនិងសន្តិសុខស្បៀង អភិរក្សព្រៃឈើនិងទីជម្រាល ព្រមទាំងជួយកសិករនិងក្រុមគ្រួសារក្នុងការបន្ស៊ាំនិងកាត់បន្ថយនូវឥទ្ធិពលនៃគ្រោះធម្មជាតិ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID អនុវត្តការងារនៅខេត្តត្បូងឃ្មុំកន្លងទៅ គឺផ្ដោតលើវិស័យសុខាភិបាល និងអប់រំ ដែលមានមន្ទីរសុខាភិបាលខេត្ត និងមន្ទីអប់រំខេត្ត តែងតែសហការអនុវត្តការងារបានយ៉ាងល្អ អំពីសកម្មភាពការងារ និងការគាំទ្រគម្រោង ជាពិសេសការពង្រឹងគុណភាពសេវាផ្នែកសុខាភិបាល ដែលមានមន្ត្រីរបស់ USAID នៅប្រចាំក្នុងមន្ទីរពេទ្យតែម្តង។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសំណូមពរ អង្គការUSAID ពិចារណា និងបន្ត ១អាណត្តិថ្មីបន្តទៀត ដើម្បីរួមចំណែកជួយអភិវឌ្ឍខេត្តត្បូងឃ្មុំបន្ថែមទៀតឲ្យកាន់តែរីកចម្រើនទាំងវិស័យសុខាភិបាលខេត្ត និងវិស័យអប់រំផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ