លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យចំនួន ៣គ្រួសារ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
January 14, 2022 អ្នកទស្សនា :

សាខា កក្រក កោះកុង៖ វេលាម៉ោង១១:៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២ មានករណីអគ្គីភ័យឆេះផ្ទះចំនួន ៣ខ្នង ធ្ងន់ធ្ងរ១ខ្នង ត្រង់ចំនុចមាត់ទឹកស្មាច់ង៉ាមស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ មូលហេតុទុស្សេខ្សែភ្លើង ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារសាខា អនុសាខាក្រុងខេមរភូមិន្ទ ក្រុមការងារសង្កាត់ស្មាច់មានជ័យ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ៣គ្រួសារ ក្នុងនោះ ផ្ទះទំហំទទឹង៤.៨ម៉ែត្រ×១៦ម៉ែត្រ ធ្វើអំពីឈើប្រក់សុីប្រូ ធ្វើអោយខូចខាតផ្ទះផ្នែកខាងក្រោយ(ផ្ទះបាយ) និងអីវ៉ាន់លក់ដូរចាប់ហ៊ួយមួយចំនួននៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក៏បានពាំនាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ ជំនឿសាសនាឫ និន្នាការនយោបាយណាមួយឡើយ។ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល”។

ឯកឧត្តមក៏មានប្រសាសន៍បញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំ ៣ការពារ កុំឱ្យឆ្លងជំងឺផ្សេងៗមានមេរោគកូវីត-១៩ ជាដើម។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ តង់១ មុង១ ភួយ១ កន្ទេល១ កំសៀវដាំទឹក១ ឆ្នាំង១ ខ្ទះ១ វែកឆា១ វែកសម្ល១ កញ្ច្រែងជ័រ២ កាថុនជ័រ២ ផ្ទិល១ ចានដែកធំ១ ជ្រុញ១ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធឱរ៉ាល់១កេស ជេល១ដប ម៉ាស់១០សន្លឹក អាវយឺត១២ និងសម្ភារមួយចំនួនទៀត ព្រមទាំង ថវិកាចំនួន១លានរៀលដូចៗគ្នា។

១.លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភបន្ថែមផ្ទះរងគ្រោះធ្ងន់ធ្ងរចំនួន២លានរៀល និងផ្ទះរងគ្រោះដោយអន្លើៗ២ខ្នងផ្ទះចំនួន២លានរៀល សរុប៤លានរៀល

២.អនុសាខាក្រុងខេមរភូមិន្ទ ផ្តល់ជូនផ្ទះរងគ្រោះធ្ងន់ធ្ងរ ថវិកា២០ម៉ឺនរៀល។

៣.ព្រះគ្រូចៅអធិការ វត្តទេពនិតមិត្ត បានឧបត្ថម្ភបន្ថែមផ្ទះរងគ្រោះធ្ងន់ធ្ងរចំនួន៣០ម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ