ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស
November 25, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហ្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់មការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោកអភិបាល អភិបាលរងស្រុក មន្ត្រីរាជការចំណុះសាលាស្រុកបន្ទាយមាស លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមជម្រាបថាដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្ត កំពត បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០៣ សម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% នៃចំនួនភូមិសរុប ៤៨៨ ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦០៧.៣៩២ ក្បាលដី ស្មើនឹង ៧៥,៩២% នៃក្បាលឌី ប៉ាន់ស្មានសរុប ៨០០.០០០ ក្បាលដី ចែកបណ្ណដល់ដៃប្រជាពលរដ្ឋក្នុងខេត្ត បានចំនួន ៥៣៧.៣៩៥បណ្ណ ស្មើនឹង ៦៧,១៧% នៃក្បាលដឺប៉ាន់ស្មានសរុប ៨០០.០០០ ក្បាលដី សរុបផ្ទៃដីទំហំ ១៥២.៨២២ ហិកតា។

ដោយឡែកដំណើរការចុះបញ្ជីដីជាប្រព័ន្ធនៅស្រុកបន្ទាយមាសចាប់ផ្តើមដំណើរការពីឆ្នាំ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១២ ឆ្នាំហើយ។ ស្រុកបន្ទាយមាសមានឃុំចំនួន១៥ ភូមិចំនួន៨៨ និងបានចុះបញ្ជីរួចចំនួន៦១ភូមិ (៦៩,៣%នៃ៨៨ភូមិ) ភូមិបន្ទាយមាស ជាភូមិទី៦២ ដែលបានកំណត់ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយមានក្បាលដីប៉ាន់ស្មានចំនួនប្រមាណ ១.១០០ ក្បាលដី៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ