logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ អញ្ជេីញជាអធិបតីក្នុងពិធីចែកបន្តោងខ្សែកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្សទាំង១៣ ក្រុង ស្រុក
60
25-November-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញជាអធិបតីក្នុងពិធីចែកបន្តោងខ្សែកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្សទាំង១៣ ក្រុង ស្រុក ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង/ស្រុក កងកម្លាំងទាំងបី លោក/លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ខេត្តព្រៃវែង។

ក្នុងពិធីនេះ ឯកឧត្ដម​អភិបាល​ខេត្ត​ បានចែកបន្តោងខ្សែកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំង ដើម្បីជួយរក្សាកាតចាក់វ៉ាកសាំងដល់សិស្សានុសិស្សក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩នេះ ដោយឡែក ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏សូមសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានសហការ សម្របសម្រួល និងយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនិងនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលនាំអោយព្រះរាជាណាចក្រកម្ពុជា បានបើកសាលារៀនឡើងវិញ ទទួលបានជោគជ័យគួរអោយកត់សម្គាល់ ជាពិសេសក្នុងខេត្តព្រៃវែងយើងតែម្តង។

ក្នុងព្រឹកថ្ងៃដដែល​ ឯកឧត្តម​ អភិបាល​ខេត្ត​ ក៏បានប្រគល់ថវិការរាជរដ្ឋាភិបាលឧបត្ថម្តដល់គ្រួសារសព ដែលស្លាប់ដោយជំងឺកូវីដ-១៩ នៅបរិវេណមុខសាលាខេត្តព្រៃវែងផងដែរ។

ជាចុងក្រោយ ឯកឧត្តម​ អភិបាល​ខេត្ត​ សូមអោយគ្រឹះស្ថានអប់រំសិក្សាទាំងអស់ បន្តអនុវត្តគោលការណ៍អនាម័យ និងបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ