ប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ ៣៥០ គ្រួសារនៅក្នុងខេត្តកំពង់ចាម បានទទួលព្រះរាជអំណោយរបស់ ព្រះមហាក្សត្រ និងសម្តេចយាយ
August 07, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៨ សម្តេចចៅហ្វាវាំងង វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជាវាំង​ អមដំណើរដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានយកអំណោយរបស់ព្រះករុណាព្រះបាទសម្តេចបរាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុត​ និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ នរោត្តម​ មុនិនាថ​ សីហនុ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុសបានប្រោសប្រទានដល់ប្រជារាស្ត្រទទួលរងគ្រោះដោយទឹកជំនន់នៅឃុំមៀន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។ អំណោយរបស់ព្រះករុណាព្រះបាទសម្តេចបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលប្រទានចែកជូនដល់គ្រួសាររងគ្រោះចំនួន៣៥០គ្រួសារ​រួមមាន៖​ អង្ករចំនួន២បាវស្មើនឹង១០០គីឡូក្រាម​,​ ឃីតចំនួន២កញ្ចប់(មុង២,ភួយ២,ក្រមា២,សារ៉ុង២),​ទឹកបរិសុទ្ធ២ធុង,កៅស៊ូ​តង់២ផ្ទាំង,ត្រីខ២០កំប៉ុង,មី២កេះតូច,អាវយឺតមានស្លាកអំណោយរះករុណាព្រះបាទសម្តេចបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ និងថវីកា៤០ម៊ឺនរៀល។ ក្នុងឱកាសនោះដែរសម្តេចចៅហ្វាវាំងង វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់ សំអុល បានពាំនាំការសាកសួរសុខទុក្ខពី ព្រះករុណាព្រះបាទសម្តេចបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលព្រះទ័យរបស់ទ្រង់តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។ សម្តេចបានបន្តទៀតថា ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ត្រូវមានប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះផងដែរ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរយើងរស់នៅបានឲ្យស្អាត តាមពាក្យស្លោក ផឹកស្អាត រស់នៅស្អាត ហូបស្អាត ។ សម្ដេចក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមទៅបោះឆ្នោតបានទាំងអស់ ដែលនេះសបញ្ជាក់អោយឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ