នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាសហប្រធានគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងអង្គពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ប្រធានគណៈមេធាវី ឯកឧត្តម លោកជំទាវ អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្តាលប្រធានសេនាធិការដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ទាំង៤តំបន់ ព្រះរាជអាជ្ញានិងចៅក្រមទូទាំងរាជធានី ខេត្ត មេធាវី តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការនគរបាលក្រុង ស្រុកនិងខណ្ឌទូទាំងប្រទេស រួមទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដែលមានចំនួនសរុបប្រមាណ ៦០០នាក់។
គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះរួមមានដូចខាងក្រោម៖
១ បង្កើនការជឿទុកចិត្តលើប្រពន្ធយុត្តិធម៌កម្ពុជា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា
២ ផ្ដល់ឪកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងសិក្សាឲ្យបានច្បាស់លាស់អំពីសិទ្ធិអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធនីមួយៗ
៣ ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់តួអង្គពាក់ព័ន្ធ័ទាំងដំណើរការនីតិវិធីនៃរឿងក្ដីព្រហ្មទណ្ឌ
៤ ពង្រឹងកិច្ចសហការឲ្យកាន់តែល្អប្រសើរឡើងរវាងមន្រ្តីនគរបាលយុត្តិធម៌ជាមួយព្រះរាជអាជ្ញា ចៅក្រមសើុបសួរ និងមេធាវី
ដោយ ៖ អគ្គនាយដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ