logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកានិងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤
391
21-November-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការបិទបញ្ជីចំណូលចំណាយថវិកា និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។


ថ្លែងនាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានលេីកឡេីងថា សម្រាប់ឆ្នាំ ២០២៤នេះ អាណាប័កដើមខ្សែ ដែលមានអភិបាលនៃគណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអាណាប័កផ្ទេរសិទ្ធ ដែលមានប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធាន អង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេសប៉ោយប៉ែត និងប្រធានអង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស ព្រះនេត្រព្រះ ត្រូវខិតខំជម្រុញការប្រមូលប្រាក់ចំណូលសារពើពន្ធ និង ចំណូលមិនមែនសារពើពន្ធ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលសាមី និងរៀបចំសលាកប័ត្របង់ចំណូលថវិការដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបានយ៉ាងយូរបំផុត ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្ដម បន្តថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ទីចាត់ការហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ត ការិយាល័យរដ្ឋបាលហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក និងជំនួយការហិរញ្ញវត្ថុ ឃុំសង្កាត់ ត្រូវដំណើការបូកសរុប និងផ្គូរផ្គងតួលេខនៃការអនុវត្តចំណូល ចំណាយថវិកា និងរៀបចំរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលសាមី ទៅតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា និងដាក់ឆ្លងអង្គប្រជុំអនុម័តពីក្រុមប្រឹក្សារបស់រដ្ឋបាលសាមី រួចផ្ញើរ ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឱ្យបានមុនថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥។


ទន្ទឹមនឹងនេះរបាយការណ៍បិទបញ្ជី ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្ញើរទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ) និងក្រសួងមហាផ្ទៃ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីធ្វើការបូកសរុប និងរៀបចំនូវរបាយការណ៍សម្រេចទូទាត់ថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងដាក់បញ្ចូលទៅក្នុងជំពូកមួយនៃសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាសម្រាប់ការចំណូល ចំណាយឆ្នាំ២០២៤៕


ប្រភព​៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ