logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងនាំយកអំណោយមួយចំនួនឧបត្ថម្ភដល់គ្រួសារដែលបានជម្លៀសចំនួន ១៥គ្រួសារ
308
03-October-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

(បាត់ដំបង)៖ នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង អមដោយលោក បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអនុប្រធានក្រុមការងារ រួមជាមួយក្រុមការងារ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅបណ្តាវត្តក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។


ទេយ្យទាន ដែលបានប្រគល់ជូនបណ្តាវត្តចំនួន ៥ និងសាលាឆទាន ចំនួន ១ នៅក្នុងឃុំព្រៃខ្ពស់ ក្នុងមួយវត្តទទួលបានរួមមាន អង្ករ ៥០គីឡូក្រាម ស្លាដក់ ១ ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ទឹកផ្លែឈើ ១កេស មី ២កេស ត្រីខ ១យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ថ្នាំពេទ្យ ១ឈុត រួមទាំងបច័្ចយកសាងវត្ត ៦០ម៉ឺនរៀល/វត្ត ថវិកាប្រគេនព្រះសង្ឃ ៥ម៉ឺនរៀល/អង្គ អាចារ្យ ៣ម៉ឺនរៀល/ម្នាក់ និងយាយជី តាជី ១ម៉ឺនរៀល/ម្នាក់ និងទេយ្យទាន បច្ច័យសម្រាប់បណ្តាវត្តផ្សេងទៀតក្នុងខេត្តបាត់ដំបង សរុបថវិកាចំណាយចំនួន ១៦,៦៧៤,០០០លានរៀល។


ឆ្លៀតឱកាសនេះដែរ ក្រុមការងារបានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងបាននាំយកអំណោយមួយចំនួនឧបត្ថម្ភដល់គ្រួសារដែលបានជម្លៀសចំនួន ១៥គ្រួសារ ព្រមទាំងបានប្រជុំការងារមួយចំនួន អំពីការរៀបចំក្រុមប្រឹក្សាឃុំសម្រាប់ការបោះឆ្នោតឃុំ ឆ្នាំ២០២៧ ខាងមុខនេះផងដែរ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ