logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំពិធីសូត្រមន្តសម្ពោធស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទីតាំងថ្មី នៅក្នុងផ្សារអ៉ីអនម៉ល សែនសុខ
628
17-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តសម្ពោធស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទីតាំងថ្មីនៅក្នុងផ្សារអ៉ីអនម៉ល សែនសុខ (អ៉ីអន២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ/ប្រធានការិយាល័យ និងមន្រ្តីជំនាញផ្ដល់សេវាប្រចាំសាខាផ្សារអ៉ីអនម៉ល សែនសុខ (អ៉ីអន២) ជាច្រើនរូបទៀត។ 


គួរបញ្ជាក់ដែរថា ស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទីតាំងថ្មីនេះ ស្ថិតនៅជាន់ទី៣ ក្នុងផ្សារអ៉ីអនម៉ល សែនសុខ (អ៉ីអន២) នឹងបើកផ្ដល់សេវាជូនប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយទទួលផ្តល់សេវាចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ដោយឡែកថ្ងៃចន្ទ និងអង្គារ ស្នាក់ការមានមន្រ្តីប្រចាំការ ចាំទទួល និងបើកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលដល់ថ្ងៃត្រូវមកទទួលយក។


ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ