

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃ សុក្រ ទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមជាអធិបតីក្នុងកម្មវិធីជួបប្រជុំ ជជែកពិភាក្សា និងអាហារសម្រន់ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយតំណាងស្ថានទូត និងស្ថានកុងស៊ុល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ បន្ទប់ បាត់ដំបង។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងផ្ដល់ឱកាសផ្លាស់ប្ដូរព័ត៌មានថ្មីៗពាក់ព័ន្ធការងារអន្តោប្រវេសន៍ និងបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងស្ថានទូត ស្ថានកុងស៊ុល តំណាងភ្នាក់ងារអាកាសចរ សមាគមសណ្ឋាគារ និងមន្ត្រីពាក់ព័ន្ធ។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍






