logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកស្រីឧត្តមសេនីយ៍ត្រី ហ៊ួន គឹមហេង ទទួលជួបសំដែងការគួរសមនិងធ្វើកិច្ចសម្ភាសពិភាក្សាការងារមួយចំនួនជាមួយក្រុមការងារស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
113
21-May-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖  នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ នេះលោកស្រីឧត្តមសេនីយ៍ត្រី ហ៊ួន គឹមហេង ស្នងការរងទទួល​ការងារផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននិងយ៉េនឌ័របានអញ្ជើញជួបសំណេះសំណាលនិងសម្តែងនូវការគួរសមនិងធ្វើបទកិច្ចសម្ភាសពិភ្សាការងារមួយចំនួនជាមួយលោកស្រី Jaime Durr និងក្រុមការងាររបស់ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ 


ក្នុងបទសម្ភាសនិងកិច្ចជំនួបពិភាក្សាការងារមួយចំនួនជាមួយលោកស្រី Jaime DUrr ស្ថានទូតអាមេរិកនិងក្រុមការងារនាព្រឹកនេះផងដែរលោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងបានលើកឡើងនៅគោលបំណងចំនួន ០៣​ ដេីម្បីលើក​យកមកពិភាក្សាក្នុងកិច្ចសម្ភាសដែលមានគោលបំណងមួយចំនួនដូចខាងក្រោម៖ ការសម្រេចបានរបស់ក្រុមការងារលើការប្រ​យុទ្ធ​ប្រឆាំងការជួញដូរមនុស្ស បញ្ហាប្រឈមមួយចំនួនដែលកម្លាំងសមត្ថកិ​ច្ចយើងបានជួបប្រទះក្នុងការចុះអនុវត្ត ឧបសគ្គមួយចំនួនដែលសមត្ថកិច្ចយើងបានជួបប្រទះ ក្រោយពីបានបញ្ចប់នៅបទសម្ភាសជួបពិភាក្សាទៅលើគោលបំណងមួយចំនួនទាំង៣ខាងលើរួចមកលោកស្រីឧត្តមសេនីយ៍ត្រី ស្នងការរងបានសម្តែងនូវភាពស្និទ្ធស្នាលប្រកបទៅដោយផ្លែផ្កា និងសូមជូន​ពរដល់ក្រុមការងាររបស់ស្ថានទូតអាមេរិកពេលធ្វើដំណើរត្រឡប់ទៅវិញសូមប្រកបទៅដោយសុខសុវត្ថិភាព ។


ប្រភព៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ