logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណសរសើរដល់ ភូមិ ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”
186
19-March-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រគល់ប័ណ្ណសរសើរ ដល់ ភូមិ ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” បានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា សមិទ្ធផលដែលទទួលបាននេះ ជាចំណែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនិងចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ និងបានលើកកម្ពស់តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំងអស់ ឱ្យមានប្រសិទ្ធភាព ជាពិសេសបានដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមមួយចំនួននៅតាមមូលដ្ឋាន ព្រមទាំងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម លុបបំបាត់រាល់អំពើអបាយមុខផ្សេងៗ ក្មេងទំនើង គ្រឿងញៀន។


លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរឃុំ សង្កាត់ និងកងកម្លាំងជំនាញមានសមត្ថកិច្ច ដែលបានខិតខំក្នុងការអនុវត្តការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យបន្តខិតខំ អនុវត្តការងារជាបន្ត ទៀត ដើម្បីសម្រេចបានទៅតាមគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។


ទន្ទឹមនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា នៅពេលខាងមុខនេះខេត្តកំពង់ធំ នឹងរៀបចំសង្ក្រានកំពង់ធំ ឱ្យធំជាងឆ្នាំមុន ដែលមានកន្លែងស្អាតៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលលេងសង្ក្រានកំពង់ធំ  ដែលតម្រូវគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ អនុវត្តការងារភូមិឃុំសង្កាត់មានសុវត្តិភាព ឱ្យមានសុវត្ថិភាព។


សូមបញ្ជាក់ថាៈ ភូមិ ឃុំ សង្កាត់ ដែលទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ចំណាក់ថ្នាក់លេខ១ មានចំនួន ៧៦ឃុំសង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន ៥ឃុំសង្កាត់។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ