logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តតាកែវ រៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនមន្ត្រីនគរបាលជាតិ
217
11-February-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

តាកែវ ៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស និងជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិធីនេះធ្វើឡើង នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។


ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ វរសេនីយ៍ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ លោក លោកស្រីនាយ នាយរងការិយាល័យទាំង៣៣ លោកមេបញ្ជាការ លោកមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ លោកអធិការរងទទួលផែនសេនាធិកា រសន្តិសុខ ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ គ្រឿងញៀន និងអត្តសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៦០៣ទាំង១១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ សរុបចំនួន៣២៣នាក់។ 


ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង ប្រធានគណៈធិបតី បានធ្វើការក្រើនរំលឹក និងណែនាំដល់មន្ត្រីនគរបាលទាំងអស់ត្រូវខិតខំបំពេញកិច្ចការងារបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជំនាញដែលខ្លួនគ្រប់គ្រង។


ឯកឧត្តម ឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា ចំពោះការតែងតាំងមុខតំណែងថ្មីនៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ គឺកើតឡើងតាមរយៈការខិតខំប្រឹងប្រែងមកបង្ហាញស្នាដៃ ឆន្ទៈមោះមុត ក៏ដូចជាការចូលរួមអនុវត្តសកម្មភាពផ្សេងៗទៀត ព្រមទាំងត្រួតពិនិត្យ វាយតម្លៃលើសមត្ថភាព លក្ខណៈសម្បត្តិ អត្តចរិក ភាពជាអ្នកដឹកនាំ ពីគណៈស្នងការ ដែលជាក្រុមប្រឹក្សាវិន័យធ្វើការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់បំផុត៕


ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ