logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំរបស់គណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំ ឆ្នាំ២០២៤
541
23-November-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន រៀបចំកិច្ចប្រជុំក្នុងកម្មវិធីនៃការប្រឡងប្រជែងជ្រើស រើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឱ្យបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុង.ស្រុក និងការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ នៃ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនគរបាលខេត្ត និងជាប្រធានអនុគណៈ កម្មការប្រឡងប្រជែងជ្រើសរើស តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងបណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ 


បន្ទាប់ពីកិច្ចប្រជុំចប់និងបានប្រគល់ហិបវិញ្ញាសារជូន ប្រធានអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសរួចមក គណៈកម្មការ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះទៅទីតាំងមណ្ឌលប្រឡងនៅសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដើម្បីត្រួតពិនិត្យបន្ទប់ប្រឡង ការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅក្នុងមណ្ឌល និងធានាឱ្យកិច្ចដំណើរការនៃការប្រឡងនៅថ្ងៃស្អែក ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ