logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ខូវ លី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត
33
21-August-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងកានៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល ក្រុង/ស្រុកទាំង៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ប៉ុស្ដិ៍ និងមន្រ្ដីជំនាញពាក់ព័ន្ធ។


លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តបានដាក់ចេញ នូវគោលការណ៍ និងវិធានការសំខាន់ៗ មួយចំនួន១៧ចំណុច ដូចខាងក្រោម៖


ពង្រឹងត្រួតពិនិត្យ កម្លាំងក្រោមឱវាទ ត្រូវបំពេញភារកិច្ចរបស់ខ្លួនស្របតាមប្រកាសលេខ៨៧៣ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងមនុស្សស្នាក់នៅផ្លាស់ប្តូរ ចូលទៅក្នុងមូលដ្ឋានរបស់ខ្លួនច្បាស់លាស់ យកចិត្តទុកដាក់ត្រួតពិនិត្យ និងជំរុញការចាត់តាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព”។ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់លើការអនុវត្តនគរបាល និងសហគមន៍ធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ។ 


ត្រូវស្រាវជ្រាវ ស៊ើបអង្កេតបណ្តាលករណីនិងមុខសញ្ញាដែលសេសសល់ទាំងអស់ទាំងបទឧក្រិដ្ឋ និងបទមជ្ឈឹមត្រូវជំរុញការតាមរកមុខសញ្ញាដែលមានដីកាចាប់ខ្លួន ហើយរត់គេចបាត់ពីមូលដ្ឋានត្រូវស្រាវជ្រាវរកចាប់ខ្លួន និង ផ្ញើរទៅគ្រប់អធិការដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល និងអង្គភាពជំនាញពាក់ព័ន្ធ តាមដានពិនិត្យការអនុវត្តផែនការសកម្មភាពប្រចាំខែឆ្នាំដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវ ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ តាមដងផ្លូវ ស្ថានីយ៍វិទ្យុFM គ្រឹះស្ថានអប់រំ និងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ធ្វើបច្ចុប្បន្នភាពប្រជាការពាររយៈពេល១ត្រីមាសម្តង ធ្វើការប្រមូលផ្តុំព័ត៌មានស្ថានការណ៍សន្តិសុខ ពីគ្រប់មជ្ឈដ្ឋាន និងផ្តល់ព័ត៌មានត្រឡប់ឱ្យទាន់ពេលវេលា ត្រៀមទទួល នឹងឆ្លើយតបតាមប្រព័ន្ធ Hotline ២៤/១៤ ម៉ោងត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ គ្រប់គ្រង និងការពារសន្តិសុខ សុវត្ថិភាពជូនជនបរទេស អង្គការក្រុមហ៊ុន ដែលកំពុងធ្វើសកម្មភាពស្នាក់នៅរយៈ ពេលខ្លី-រយៈពេលវែង នៅក្នុងភូមិសាស្ត្រខេត្ត និងបន្តពង្រឹង និងជំរុញ អនុវត្តអនុក្រឹត្យលេខ០៣ ឱ្យបានជាប់ជាប្រចាំ ត្រៀមមធ្យោបាយពន្លត់អគ្គិភ័យប្រចាំការ ២៤/២៤ ម៉ោង ដើម្បីធានាដល់ការអន្តរាគមន៍បានឆាប់រហ័ស និងទាន់ពេល។ 


ក្តាប់សភាពការណ៍ប្រែប្រួលនៅតាមខ្សែបន្ទាត់ព្រំដែន និងចាត់តាំងការដើរល្បាតតាមតំបន់ព្រំដែនគោកជាប្រចាំ ពន្លឿនការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវផ្តល់ និងអ្នក មិនទាន់បានផ្តល់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ពង្រឹងបន្ថែមទៀតនូវតួនាទីបញ្ជាដឹកនាំនិងការងារប្រចាំបញ្ជា និងត្រៀមជួយអន្តរាគមន៍ពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ