logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការតម្លើងតម្លៃសេវាប្រមូលសំរាមនៅក្រុងតាខ្មៅ
131
30-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការតម្លើងតម្លៃសេវាប្រមូលសំរាមនៅក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុងតាខ្មៅ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍៖ ការប្រមូលសំរាមនៅក្រុងតាខ្មៅ ក្នុងគោលបំណងដើម្បីឱ្យក្រុងតាខ្មៅរបស់យើង ក្លាយជាទីក្រុងស្អាតគ្មានសំរាម សម្រាប់តម្លៃប្រមូលសំរាមដែលប្រមូលពីប្រជាពលរដ្ឋ គឺដើម្បីទូទាត់ថ្លៃប្រមូលសំរាមនោះទេ មានន័យថាការបង់ថ្លៃសេវាសំរាមនៅក្រុងតាខ្មៅ មិនមែនជាការធ្វើអាជីវកម្មលើការប្រមូលសំរាមឡើយ។ 


ឯកឧត្តមអភិបាលខេត្ត បន្តថា៖ សម្រាប់ថ្លៃសេវាសំរាមនៅក្រុងតាខ្មៅ គឺមិនមានការឡើងថ្លៃនោះទេ នៅតែបន្តតម្លៃសេវាដដែល ហើយរដ្ឋបាលក្រុងតាខ្មៅ ត្រូវពិនិត្យលើតម្លៃសេវាប្រមូលសំរាមឡើងវិញនៅក្រុងតាខ្មៅ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង ដោយរក្សាបាននូវសោភណ្ឌភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងតាខ្មៅ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញដល់ប្រជាពលរដ្ឋដែលរស់នៅក្រុងតាខ្មៅ ឱ្យចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា ព្រោះថាយើងទាំងអស់គ្នាកំពុងរស់នៅក្នុងទីក្រុង ត្រូវតែចូលរួមបង់ថ្លៃសេវាសំរាមទាំងអស់គ្នា ដើម្បីឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងស្អាតគ្មានសំរាមពាសវាលពាសកាល ហើយនៅពេលដែលប្រជាពលរដ្ឋបង់គ្រប់ៗគ្នារួចហើយ ថវិការបស់យើងមិនអាចធានាឱ្យការទូទាត់បង់ថ្លៃប្រមូលសំរាមនៅក្រុងតាខ្មៅនេះបានស្អាតទេ នោះរដ្ឋបាលក្រុង ត្រូវពិនិត្យ និងពិភាក្សាលើកតារាងតម្លៃនេះឡើងវិញ ដើម្បីឱ្យធាននៅតម្លៃសេវាមួយសមរម្យ ប្រជាពលរដ្ឋទទួលយកបាន ហើយក្រុងតាខ្មៅរបស់យើងខ្លាចជាទីក្រុងស្អាត មានសោភ័ណ្ឌភាពល្អ និងមាននិរន្តរភាពរហូតទៅ។ 


សូមបញ្ជាក់ថា នៅក្រុងតាខ្មៅមានប្រជាពលរដ្ឋប្រមាណជាជិត ៣ម៉ឺនខ្នងផ្ទះ ហើយប្រជាពលរដ្ឋដែលបានបង់ថ្លៃសេវាប្រមូលសំរាមប្រមាណជា ២ម៉ឺនខ្នងផ្ទះប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍នៃការប្រមូលសំរាមរបស់ក្រុមហ៊ុនមួយនៅក្នុងក្រុងតាខ្មៅនាពេលកន្លងមក៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ