logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមេីល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត
180
16-June-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ អាជ្ញាធរក្រុង បានអញ្ជើញចុះពិនិត្យមេីលស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសំណេះសំណាលជាមួយបងប្អូន-ចេញចូល ប្រទេសទាំង២ កម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។


ឯកឧត្ដម បានមានប្រសាសន៍ថា ក្រោយពីភាគីថៃបានសម្រេចបិទច្រកទ្វារជាឯកតោភាគី និងបានកំណត់ម៉ោងបេីកច្រកនៅម៉ោង៨ព្រឹក និងបិទវិញនៅម៉ោង៤រសៀល ហេីយខាងកម្ពុជាយេីងក៏បានបានកំណត់ម៉ោងបេីកច្រកនៅម៉ោង៩ព្រឹក និងបិទវិញនៅម៉ោង៤រសៀលដូចគ្នា។


តាមការចុះពិនិត្យជាក់ស្តែងជាមួយក្រុមការងារក្រុង ឯកឧត្ដមបានឱ្យដឹងថា បងប្អូនពលរដ្ឋចេញ-ចូលជាធម្មតា ក្នុងនោះសង្កេតឃេីញក្រៅពីជនជាតិថៃ ក៏មានជនជាតិឡាវ ចូលមកច្រេីនដេីម្បី វាយប៉ាស្ព័រ ហេីយចូលទៅក្នុងទឹកដីកម្ពុជា និងវិលត្រលបទៅប្រទេសថៃវិញ ដោយសារខាងភាគីថៃកំណត់វីសាស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសថៃមានរយៈពេលខ្លី ទេីបបងប្អូនជនជាតិឡាវ ចូលកម្ពុជា បំពេញបែបបទចូល និងចេញត្រលប់ទៅប្រទេសថៃវិញ។ 


ឯកឧត្ដមបន្តថា ទោះជាយ៉ាងណាក៏ដោយ ខាងកម្ពុជាទទួលស្វាគមន៍ទទួលគ្រប់ជាតិសាសន៍ដែលចូលមកកម្ពុជា និងបានជួយសម្រួលចរាចរណ៍ចេញ-ចូលជូនពួកគាត់ផងដែរ។


ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្នុងករណីដែលភាគីថៃ បញ្ចូនបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មកកម្ពុជាវិញ រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងរួចជាស្រេចដេីម្បីទទួលបានបងប្អូន ពលករ ទាំងការហូបចុក និងកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ