logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យស្តីពី អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាស ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជីការផ្តល់ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្តឹងមិនសុខចិត្ត
205
13-May-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាស ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជីការផ្តល់ការកែតម្រូវទិន្នន័យ ការលុបបញ្ជីការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្តឹងមិនសុខចិត្ត ។


កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្តទទួលបន្ទុកអត្តសញ្ញាណកម្ម ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទទួលបន្ទុកអត្តសញ្ញាណកម្ម នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លោក លោកស្រី នៅតាមបណ្តាអង្គភាព ស្ថាប័ន និងមន្ត្រីជំនាញចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រេីនរូបទៀត ។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានមានប្រសាសន៍ និងសូមសម្តែងការកោតសរសេីរ ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំអស់កម្លាំងកាយ ប្រាជ្ញារ ស្មារតី ក្នុងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ប្រកបដោយលទ្ធផលផ្លែផ្កា នាពេលកន្លងមក ។ ក្នុងនោះដែរ ឯកឧត្តម បានបញ្ជាក់ថាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី ១៥ឆ្នាំឡេីងទៅគឺមានសិទ្ធប្រេីប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។

ឯកឧត្តម បានបន្ថែមថា ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឱ្យមានការពន្លឿនក្នុងការធ្វេីអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋ គឺមកនៅត្រឹមរយៈពេល២១ថ្ងៃនៃថ្ងៃធ្វេីការតែប៉ុណ្ណោះ ដោយកន្លងមកគឺត្រូវធ្វេីរយៈពេល២៨ថ្ងៃ នៃថ្ងៃធ្វេីការ ។


មុននឹងបញ្ចប់ ឯកឧត្តម អគ្គនាយក បានណែនាំចំណុចសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដូចខាងក្រោម៖ ការបំពេញបែបបទអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានឯកសារ៣សំខាន់គឺ សាលាកបត្រព័ត៌មាន សំបុត្រកំណេីត ឬសំបុត្របញ្ជាក់កំណេីត ឯកសារសម្គាល់ការស្នាក់នៅ។  ឯកឧត្តម អគ្គនាយក ក៏បានស្នេីរឱ្យរដ្ឋបាលរាជធានី ខេត្តទទួលបន្ទុកអត្តសញ្ញាណកម្ម ធ្វេីការផ្សព្វផ្សាយអំពី ប្រកាសលេខ៤២២១ ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជីការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្ដឹងមិនសុខចិត្ត ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ