ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង«ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ» និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សរុប២៣នាក់ ស្រី០៨នាក់។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចជា ៖
១. ដើម្បីប្រកាសសមាសភាពនៃក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង (PAG) និងកំណត់លក្ខខណ្ឌការងាររបស់ (PAG) រួមទាំងតួនាទី និងការទទួលខុសត្រូវរបស់ PAGផងដែរ ។
២. ដើម្បីធ្វើបច្ចុប្បន្នភាពអំពីលទ្ធផល បញ្ហាប្រឈមនានារបស់គម្រោង ទទួលយកអនុសាសន៍ពីកិច្ចប្រជុំ សម្រាប់កែលម្អការអនុវត្តគម្រោង
៣. ដើម្បីរៀបចំទស្សនកិច្ចសិក្សាដោយចុះពិនិត្យជាក់ស្តែងសម្រាប់ការយល់ដឹងកាន់តែច្បាស់អំពីបរិយាកាស ការងារ លទ្ធផល និងបញ្ហាប្រឈមជាក់ស្តែងរបស់គម្រោង ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ