logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រៀប​ចំ​កិច្ចប្រជុំបូកសរុប​លទ្ធផល​ការចុះ​តាម​ដាន​ត្រួតពិនិត្យ​ និង​គាំទ្រ​ដេីម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល
638
06-June-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្ត​ស្វាយរៀង​៖​ នៅថ្ងៃ​សុក្រ​ ទី០៦ ខែមិថុនា​ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀប​ចំ​កិច្ចប្រជុំបូកសរុប​លទ្ធផល​ចុះ​តាម​ដាន​ត្រួតពិនិត្យ​ និង​គាំទ្រ​ដេីម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ក្រោម​អធិបតីភាព ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ មាស​ លឹមតុង​ ប្រធាននាយកដ្ឋានកិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​។ 


ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាននាយកដ្ឋានកិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង​ លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៨ លោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ ជាច្រើនរូបទៀត៕


ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ