ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើ្ជញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យសន្តិសុខ ប្រចាំតំបន់នៃស្ថានទូតអាម៉េរិក នៅបន្ទប់ប្រជុំ-ព្រះគណេស(អគារA)នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងកិច្ចជួបពិភាក្សានេះដែរមានគោលបំណងសំខាន់ចំនួន៣៖
១. សហការគាំទ្រការបណ្ដុះបណ្ដាលគ្រូនគរបាលជាតិនិងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ទៅសិក្សានៅ International Law Enforcement Academy of Bangkok (ILEA) ឱ្យបានកាន់តែច្រើនជាងមុន។
២. សិក្សាស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ពិសោធន៍ និងសម្ភារៈរូបវន្តចាំបាច់ នានាពាក់ព័ន្ធលើការហ្វឹកហាត់ដើម្បីជួយដល់បណ្ឌិត្យសភានគរបាលកម្ពុជា។
៣. ជួយសម្របសម្រួលរៀបចំឲ្យមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ទៅទស្សនកិច្ចផ្លាស់ប្តូរបទពិសោធនៅគ្រឹះស្ថានបណ្តុះ បណ្តាលជំនាញនគរបាលនៅសហរដ្ឋអាម៉េរិក។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា