នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ គណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កាត់កញ្ចប់វិញ្ញាសា និងត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ឱ្យចូលបម្រើការងារនៅនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២៤ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ និងឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕