logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបំភ្លឺព័ត៌មាន ករណីឈ្មោះ ជុំ វណ្ណៈ អានិកជនខ្មែររស់នៅប្រទេសកាណាដា ដែលបានមួលបង្កាច់ដាក់បន្ទុកលើឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
396
23-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

សេចក្តីប្រកាសបំភ្លឺព័ត៌មាន កន្លងទៅ និងនាពេលថ្មីៗនេះ ឈ្មោះ ជុំ វណ្ណៈ ជាអាណិកជនខ្មែររស់នៅប្រទេសកាណាដា ដែល មានគណនី Facebook និង Tik Tok ឈ្មោះ Villa.gardenia.ke និង Villa Gardenia Kep បានផ្ញើសារជា សំណេរ វីដេអូ សំឡេង និងរូបភាពនានា ស្នើសុំកិច្ចអន្តរាគមន៍មកកាន់មន្ត្រីពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយបានមួលបង្កាច់ដាក់បន្ទុកលើ ឯកឧត្តម ប៊ុន បាន បច្ចុប្បន្នជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ថាបានគប់គិតជាមួយប្តីប្រពន្ធជនជាតិកាណាដា រំលោភបំពានយកដីធ្លីរបស់ខ្លួនចំនួនពីរ កន្លែងនៅក្នុងខេត្តកែប ដែលបានកើតឡើងតាំងពីឆ្នាំ២០០៤ ក្នុងនាម ឯកឧត្តម ប៊ុន ហ៊ុន នៅជាមេធាវីក្នុង សំណុំរឿងនេះ។


អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនថា បន្ទាប់ពីទទួលបានសំណូមពរពី ឈ្មោះ ជុំ វណ្ណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំបាន ព្រងើយកន្តើយឡើយ ដោយបានចេញគោលការណ៍ឱ្យក្រុមការងារពិនិត្យស្រាវជ្រាវ រកឱ្យឃើញការពិត ថាតើ ភាគីណាមួយដែលជាជនរងគ្រោះពិតប្រាកដ ដើម្បីផ្តល់យុត្តិធម៌ និងបង្ហាញភាពស្អាតស្អំ។ ជាលទ្ធផលក្រុមការងារ បានរកឃើញថា ករណីនេះ ត្រូវបានគូភាគីប្តឹងផ្តល់គ្នាទៅតុលាការមានសមត្ថកិច្ច ហើយតុលាការបានដោះស្រាយ ស្របតាមច្បាប់ និងនីតិវិធីជាធរមានពីសាលាដំបូង រហូតដល់តុលាការកំពូលចប់សព្វគ្រប់ ដោយបានបង្ហាញ ថា ឯកឧត្តម ប៊ុន បាន កាលជាមេធាវី និងក្នុងមុខតំណែងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ “មានភាព ស្អាតស្អំមិនដូចការមួលបង្កាច់ទម្លាក់កំហុស» នោះឡើយ៕

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ