logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋជាង ២៦ម៉ឺននាក់ មកលេងកម្សាន្ត នៅខេត្តស្ទឹងត្រែង
307
17-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ស្ទឹងត្រែង ៖ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ព្រមទាំង បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី ស្ទឹងត្រែង សង្ក្រាន្ត ក្នុងខេត្តស្ទឹងត្រែង មានចំនួន ២៦១,៧៤៥ នាក់ ក្នុងនោះទេសចរបរទេសចំនួន ១០៦ នាក់។ ក្នុងនោះបើតាមការឱ្យដឹងពី លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា.សម្រាប់ខេត្តស្ទឹងត្រែង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥នេះ បើប្រៀបធៀបកាលពី ២០២៤ កំណើនមានការកើនឡើងចំនួន ១៥២,១៥៣ នាក់ ស្មើនិង១៣៩% ។ដោយក្នុងនោះ រយៈពេល៣ថ្ងៃនេះដែរកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្ទឹងត្រែង បានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរផងដែរ។


គួររំលឹកប្រសាសន៍ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងឱកាសពិធី ស្ទឹងត្រែង សង្រ្កាន្ត នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា . រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានភាពស្វាហាប់ រឹងមាំ និងខ្លាំងក្លា ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្ដិទៅមួយអាណត្ដិ ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែឧត្តុង្គឧត្តមនិងរុងរឿង សំបូរសប្បាយ។ឯកឧត្តមបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ ស្ទឹងត្រែងសង្ក្រាន្ត រយៈពេល៣ថ្ងៃនេះ ដែលធ្វេីឱ្យពិធីនេះប្រព្រឹត្តទៅកាន់តែមានភាពអធិកអធមក្រៃលែង។


ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណ និងថ្លែងនូវការកោតសរសើរជូនចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង ជាពិសេសក្រុមការងារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើឱ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់ ៕


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ