logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំក្រុមការងារតាមដាន និងត្រួតពិនិត្យផែនការរបស់ស្នងការ
39
25-June-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំ B ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំក្រុមការងារតាមដាន និងត្រួតពិនិត្យផែនការរបស់ស្នងការ ដែលក្រុមការងារនេះ ត្រូវបានបង្កើតឡើងតាមលិខិតបង្គាប់ការលេខ ៦២ កបក.នប ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាន។


ក្រុមការងារនេះ មានភារកិច្ចធ្វើការកត់ត្រា តាមដាន និងត្រួតពិនិត្យចំពោះការអនុវត្តទិសដៅការងារ ក៏ដូចជាផែនការនានា ដែលថ្នាក់ដឹកនាំស្នងការបានដាក់ចេញ ឱ្យថ្នាក់ដឹកនាំអង្គភាពចំណុះស្នងការដ្ឋានយកទៅអនុវត្ត និងឆ្លើយតបត្រឡប់មកវិញនូវលទ្ធផលប្រកបដោយផ្លែផ្កា ស្របតាមទិសដៅការងារដែលបានកំណត់ ព្រមទាំងស្វែងរកឱ្យឃើញនូវចំណុចអសកម្ម របស់ថ្នាក់ដឹកនាំអង្គភាពចំណុះណា ដែលអនុវត្តផែនការ ឬទិសដៅការងារយឺតយ៉ាវ និងមិនទទួលបានលទ្ធផល។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា ចំពោះថ្នាក់ដឹកនាំអង្គភាពចំណុះណា ដែលអនុវត្តការងារ ឬផែនការយឺតយ៉ាវ មិនទទួលបានលទ្ធផលនោះ ស្នងការដ្ឋាននឹងមានវិធានការជាក់ស្តែង។ ដោយឡែក សម្រាប់ថ្នាក់ដឹកនាំអង្គភាព ដែលអនុវត្តនូវផែនការ ឬទិសដៅការងារទទួលបានលទ្ធផលល្អ នឹងត្រូវទទួលបានការលើកសរសើរ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តផងដែរ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ