logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំចំនួន២ ក្នុងស្រុកអូរជ្រៅ
154
11-January-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ ដើម្បីអនុវត្តតាមនីតិវិធីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបន្តប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១៤ភូមិ ក្នុងឃុំសឹង្ហ និងឃុំសូភី ដែលជាឃុំចុងក្រោយដែលត្រូវវាស់វែងបញ្ចប់។


នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ លោក លៀម សុដា អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានឱ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៦៧៧ ៦៨០ ក្បាលដី និងបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចចំនួន ៣០៣ ៧៥៤ ក្បាលដី។ ដោយឡែកស្រុកអូរជ្រៅ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៥០ ៥៧៤ ក្បាលដី ហើយបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុរួចចំនួន ១៧ ៥៩៩ ក្បាលដី។ មួយវិញទៀត ក្រុមការងារ បានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ស្រុកអូរជ្រៅ នៅសល់ចំនួន ១៤ភូមិ ដែលត្រូវវាស់វែងបញ្ចប់ ក្បាលដីប៉ាន់ស្មានប្រមាណ

ចំនួន ១០ ១៨៨ ក្បាលដី។


លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តបានបើកយុទ្ធនាការនៃការចុះវាស់វែងដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីពន្លឿនការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់រួចរាល់នៅទូទាំងខេត្តឱ្យបានមុនចូលឆ្នាំខ្មែនាពេលខាងមុខ។ លោកបន្តថា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក៏បានបញ្ចប់ការវាស់វែងនៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ហេីយក៏កំពុងបន្តពន្លឿនការចុះវាស់វែងដីធ្លីនៅក្រុងប៉ោយប៉ែត ឱ្យបានឆាប់រួចរាល់នាពេលដ៏ខ្លីខាងមុខនេះដែរ។


លោកអភិបាលរងខេត្ត ក៏បានធ្វេីការជំរុញទៅដល់ក្រុមការងារធ្វើការចុះវាស់វែងដីធ្លីនៅក្នុងភូមិសាស្ត្រនៃស្រុកអូរជ្រៅ ជាពិសេសឃុំទាំង២ដែលជាឃុំចុងក្រោយ ដែលត្រូវបានប្រកាសតំបន់វិនិច្ឆ័យ ធ្វើយ៉ាងណាពន្លឿនការវាស់វែងឱ្យបានឆាប់រួចរាល់។ ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រូវបោះបង្គោលកំណត់ព្រំប្រទល់ដីរបស់ខ្លួនរបស់ច្បាស់លាស់ ត្រូវត្រៀមឯកសារចាំបាច់សំខាន់ៗដើម្បីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងឆាប់បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីយកទៅប្រើប្រាស់តាមតម្រូវការ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ