

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក។
លោកឧត្តមសេនីយត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ បានឡើងអានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម និង ផែនការផ្សេងៗ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការ ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ៖
-ត្រូវក្តាប់រាល់ពត៌មាននិងគ្រប់គ្រងរាល់សភាពការណ៍អសន្តិសុខផ្សេងៗ
-ត្រូវសហការឱ្យបានល្អជាមួយ សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការបំពេញការងារ
-ផ្សព្វផ្សាយ ការហាមប្រាណ មិនអោយមានការដុតផាវ និងលេងគ្រឿងផ្ទុះផ្សេងៗ
-ពង្រឹងទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងក្មេងទំនើង
-បន្តពង្រឹងការយាមល្បាត វេនប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង
-កងកម្លាំងទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច យកចិត្តទុកដាក់ចំពោះបេសកកម្មរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាសសប្បាយរីករាយ និងមានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ






