logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ​ ជូ​ ប៊ុនអេង​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥
414
20-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងសាលប្រជុំ «ខេត្តតាកែវ» នៃទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកកិច្ចប្រជុំ បច្ចេកទេស សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ស្តីពី ការរៀបចំផែនការសកម្មភាព របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សម្រាប់អនុវត្ត ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី ឱ្យក្រុមការងារជំនួយកិច្ចការបច្ចេកទេសទាំងប្រាំមួយ កំណត់យកសកម្មភាពជាអាទិភាព ដើម្បីជាមូលដ្ឋានក្នុងការជម្រុញសកម្មភាពដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រប្រាំឆ្នាំ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកជួយការងារថ្នាក់ដឹកនាំក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ត្រូវបានអញ្ជើញចូលរួមក្នុងកិសច្ចប្រជុំនេះដែរ ។ សមាសភាពដែលត្រូវបានចូលរួមពិភាក្សា គឺ លោកជំទាវ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមជំនួយកិច្ចការអន្តរក្រសួងទាំង៦ និង ប្រធាន និងអនុប្រធាន លេខាធិការដ្ឋានរដ្ឋបាលសរុប នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុប២៦រូប (ស្រី ៦រូប)៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ