logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល និងសំណេះសំណាលជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ដែលត្រូវបែងចែកចុះកម្មសិក្សានៅតាមបណ្តាអង្គភាព ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
72
10-June-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល និងជួបសំណេះសំណាលជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរងចំនួន ១០៣រូប (ស្រី ៣៣រូប) សិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៩ លើកទី១ ដែលត្រូវបែងចែកចុះកម្មសិក្សានៅតាមបណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោកនាយករងសាលានគរបាលជាតិភូមិភាគ៥, លោកស្នងការរង, លោកនាយការិយាល័យ និងលោកអធិការនគរបាលស្រុកពាក់ព័ន្ធ នៅសាលប្រជុំ A ស្នងការដ្ឋាននគរបាលខេត្ត៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ