logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន និងឯកឧត្ដម ប៊ុន ហ៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់លេីសេចក្ដីព្រាង អនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា
393
07-April-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានបន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គស្នងការរង អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។


ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានមានប្រសាសន៍ស្វាគមន៍ និងលើកឡើងអំពីកម្មវត្ថុនៃកិច្ចប្រជុំនេះ ព្រមទាំងបានលើកឡើងពីសារបាននៃការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា។


ក្នុងនោះដែរ ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង របស់ឯកឧត្តម លោកជំទាវ ទាំងអស់ដែលជាសមាជិក សមាជិកា ដែលបានតាក់តែងសេចក្ដីព្រាងអនុក្រឹត្យនេះឡើងមកផងដែរ។


សូមបញ្ជាក់ថា ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា គឺដើម្បីប្រមូលបទដ្ឋានគតិយុត្តិនានាដែលនៅដាច់ដោយឡែកសម្រាប់ធ្វើអនុក្រឹត្យតែមួយឱ្យស្របទៅតាមការអភិវឌ្ឍសេដកិច្ច និងសង្គម ជាពិសេសដើម្បីពង្រឹងវិន័យមន្ត្រីនគរបាលជាតិឱ្យកាន់តែប្រសើរឡើងទៀត ពីព្រោះឯកសណ្ឋាននគរបាលជាតិជាអត្តសញ្ញាណនគរជាតិយើង។ មួយវិញទៀត ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ ក៏ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីនគរបាលជាតិ ឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍសន្តិសុខក្នុងតំបន់ និងពិភពលោកក៏ដូចជាការរីកចម្រើនប្រទេសជាតិនាពេលបច្ចុប្បន្នផងដែរ។ បន្ថែមលេីសពីនេះក៏ជាមូលដ្ឋានគតិយុត្តនៅក្នុងការអនុវត្ត ការធានាបំពេញតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលជាតិ តាមឋានានុក្រម ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញ និងការកែទម្រង់អនុវត្តធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។


សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណងបន្តតាមដានត្រួតពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងជំរុញឱ្យមានការសម្រួលនូវចំណុចខ្លះៗ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះបានល្អប្រសើរបន្ថែមទៀត៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ